អំពីសាលា

វិទ្យាល័យជាស៊ីមសាមគ្គី ផ្តោតលើការផ្តល់ការអប់រំដែលមានគុណភាព វិន័យ សុជីវធម៌ និងការអភិវឌ្ឍសមត្ថភាពសិស្សឱ្យបានពេញលេញ។ សាលាប្តេជ្ញាបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងការចូលរួមពីសហគមន៍។

ទស្សនៈវិស័យ

បង្កើតសិស្សដែលមានចំណេះដឹង សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបន្តការសិក្សា និងរស់នៅក្នុងសង្គមបានយ៉ាងប្រសើរ។

បេសកកម្ម

  • ផ្តល់ការអប់រំតាមស្តង់ដារ និងលើកកម្ពស់គុណភាពសិក្សា
  • ជំរុញវិន័យ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅមក
  • គាំទ្រសិស្សក្នុងការអភិវឌ្ឍជំនាញសិក្សា ជំនាញជីវិត និងជំនាញបច្ចេកវិទ្យា
  • ពង្រឹងការសហការរវាងសាលា មាតាបិតា និងសហគមន៍

តម្លៃស្នូល

  • វិន័យ
  • គុណភាព
  • ការទទួលខុសត្រូវ
  • សាមគ្គីភាព
អំពីសាលា | វិទ្យាល័យជាស៊ីមសាមគ្គី